សូមទស្សនាការផ្សាយ៖
កោះកុង: ដើម្បីជួយសង្រ្គោះជីវិតអ្នកជួបបញ្ហាខ្វះឈាមនៅបងប្អូនជួបឩបសគ្គកង្វះឈាមមន្ត្រីរាជការខេត្តកោះកុងបានចូលរួមធ្វើការបរិច្ចាគឈាមដើម្បីសង្រ្គោះជីវិតនៅថ្ងៃទី៩ខែមករាឆ្នាំ២០១៨ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។
ក្នុងពិធីអបអរសាទរបរិច្ចាគឈាមក្រោមប្រធានបទ(បរិច្ចាគឈាមសង្រ្គោះជីវិត) ដោយមានការចូលរួមក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរងខេត្ត ព្រមទាំងមន្រ្តីក្រោមឱវាទ លោកវេជ្ជៈបណ្ឌិត ហុក គឹមចេងប្រធានមជ្ឈមណ្ឌលជាតិ និងក្រុមគ្រូពេទ្យចំនួន២០នាក់នឹងមានការចូលរួមក្រុមលោកគ្រូស្ម័គ្រចិត្តបង្អែកខេត្តកោះកុងចំនួន១០នាក់ផងដែរនឹងមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សកាកបាទក្រហមកម្ពុជា យុវជន សហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក)នឹងសមាគមបញ្ញវ័ន្ត.ក១២ ខេត្តកោះកុងសរុបប្រមាណជាង300នាក់។
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុងបានថ្លែងឲ្យដឹងថា នេះជាសក្ខីភាពដែលស្ថិតក្នុងបរិយាកាសនៃស្មារតីមនុស្សធម៌មន្រ្តីរាជការគ្រប់ស្ថាប័ន្ននឹងយុវជនទាំងអស់ដែលបានយល់យ៉ាងច្បាស់ក្នុងជួយសង្រ្គោះជីវិតមនុស្សដែលលះបង់ពេលវេលាដ៍មានតម្លៃស្ម័គ្រចិត្តមកចូលរួមបរិច្ចាគឈាមដើម្បីជួយសង្រ្គោះជីវិតប្រជាពលរដ្ឋដែលជួបបញ្ហាកង្វះឈាមនូវឩបសគ្គអ្វីមួយ។
លោក ស្រេង ហុងបានបញ្ជាក់ថា ថ្ងៃយើងទាំងអស់គ្នាបានដឹងហើយថា ឈាមមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបនៅពេលណាបងប្អូនជួបគ្រោះថ្នាក់ដោយប្រការផ្សេងៗដូចជា ÷ ការវះកាត់ ស្រ្តីឆ្លងទន្លេ គ្រោះថ្នាក់ចរាច…។ល។ ហើយឈាមដែលបងប្អូនបានបរិច្ចាគនេះហើយត្រូវបានយកទៅជួយសង្រ្គោះអាយុជីវិតពួកគាត់ឲ្យរួចពីសេចក្តីស្លាប់បានហើយការបរិច្ចាគឈាមរបស់បងប្អូនថ្ងៃនេះមានតម្លៃស្មើនឹងអំណោយជីវិត្ត។
លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរបង្អែកខេត្តបានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរពេទ្យបង្អែកខេត្តកោះកុងនឹងដោយមានបង្អុលបង្ហាញពីលោក ទៅមឹុងប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងដោយបានចូលរួមក្នុងកម្មវិធិបរិច្ចាគឈាមក្រោមប្រធានបទ( បរិច្ចាគឈាមសង្រ្គោះជីវិត)ក្រុមលោកគ្រូពេទ្យខេត្តបានចូលរួមសហការជាមួយក្រុមលោកគ្រូពេទ្យមកពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមលោកគ្រូពេទ្យលោកមានសេចក្តីសោមនស្សរីករាយក្រៃលែងដោយមើលនូវមន្រ្តីរាជការជុំវិញខេត្តយុវជនយុវវតីបានមកចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលបងប្អូនយើងជួបបញ្ហាកង្វះឈាមនូវបញ្ហាណាមួយដែលកើតឡើង។ ហេតុនេះក្រុមលោកគ្រូយើងមានសេចក្តីសោមនស្សរីករាយក្នុងកម្មវិធីមនិស្សនេះណាស់ទោះបីមានការហត់នឿយយ៉ាងណាក៍ដោយក៏ក្រុមលោកគ្រូពេទ្យមិនគិតឡើយហើយរក្សាសិលធម៌តួនាទីជាក្រុមគ្រូពេទ្យបំរើប្រជាពលរដ្ឋរហូតគ្រប់ពេលវេលា។