មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

កំលាំងផែនប្រឆាំងបទល្មើស ដឹកនាំដោយលោក វ.ឯក មីន រស្មី ស្នការរង បានសហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចុះបង្ក្រាបករណីជួញដូរ និងរក្សារទុកនូវសារធាតុញៀន ១ ករណី នៅចំណុចផ្ទះសំណាក់ព្រះចន្ទពេញវង្ស និងផ្ទះសំណាក់ពយស៊ៀន

កោះកុង ៖ នៅយប់ថ្ងៃទី២៥ ខែ ឆ្នូ ២០១៧ វេលាម៉ោង ២០:៣០ នាទីយប់ កំលាំងផែនប្រឆាំងបទល្មើស ដឹកនាំដោយលោក វ.ឯក មីន រស្មី ស្នការរង បានសហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចុះបង្ក្រាបករណីជួញដូរ និងរក្សារទុកនូវសារធាតុញៀន ១ ករណី នៅចំណុចផ្ទះសំណាក់ព្រះចន្ទពេញវង្ស និងផ្ទះសំណាក់ពយស៊ៀន ស្ថិតក្នុងភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបខាងលើសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៦ នាក់( ស្រី ២នាក់) ជនសង្ស័យទី១.ឈ្មោះ ម៉ែន មិនា ហៅខ្លា ប្រុស អាយុ ២៧ឆ្នាំ មុខរបកម្មករ មានទីលំនៅភូមិស្ទឹងវែង ស្ទឹងវែង. ២.ឈ្មោះ មន សុវ៉ាត់ ស្រីអាយុ ២៤ ឆ្នាំ ខ្មែរមុខរបមិនពិតប្រាកដ ទីលំនៅជួលបន្ទប់ផ្ទះសំណាក់ ពយស៊ៀន ភូមិ ២ស្មាច់មានជ័យ . ៣.ឈ្មោះ អឹង សុំ ប្រុស អាយុ ៣៣ឆ្នាំ ខ្មែរមុខរប សន្តិសុខផ្ទះសំណាក់ហាន់តាយ ទីលំនៅផ្ទះជួលភូមិ ៣ ស្មាច់មានជ័យ. ៤.ឈ្មោះ ឡេង ស្រីនួន ស្រីអាយុ ២៣ ឆ្នាំ មុខរបមិនពិតប្រាកដ ជួលបន្ទប់ផ្ទះសំណាក់ពយស៊ៀន . ៥.ឈ្មោះ ចាន់ ជន ប្រុស អាយុ ៣៥ ឆ្នាំខ្មែរ មុខរបមិនពិតប្រាកដ ទីលំនៅជួលបន្ទប់ផ្ទះសំណាក់កោះកុងសុខសាន្ត ស្ថិតនៅភូមិ ២ ស្មាច់មានជ័យ. ៦.ឈ្មោះ ឃុំ រស្ម៉ី ភេទប្រុស អាយុ២៤ ឆ្នាំ ខ្មែរមុរបកម្មករ ទូកទីលំនៅជួលបន្ទប់ផ្ទះសំណាក់កោះកុងសុខសាន្ត.
ប្រភពដដែលបានបន្តថា ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបាដកហូតវត្ថុតាងសរុប ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនព័ណស (ម៉ាទឹកកក) ចំនួន ៤០កញ្ចប់ និងសំភារៈស្បោងផ្លាស់ស្ទិចសំរាប់វិចខ្ចប់មួយចំនួន ។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងសាកសួរ និងបំពេញសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធី ។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *