យុទ្ធនាក្តៅរបស់រាជដ្ឋាភិបាល ក្នងការកម្ចាត់មន្រ្តីអសកម្ម និងមន្រ្តីពុករលួយ នៅដើមឆ្នាំ ២០១៨ !
ភ្នំពេញ ៖ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ( អបព ) ឯកឧត្តម ឱម យ៉ិនទៀង មានប្រសាសន៍ថា ជាឆន្ទៈនយោបាយរាជរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើ ពុករលួយ បានដំណើរការស្របតាមច្បាប់ និងវិធានផ្សេងៗ ក្នុងការចូលរួម កំណែទម្រង់និងបំបាត់ភាពអសកម្មនានាដែលកើតមានឡើងនៅក្នុងសង្គម ។ឯកឧត្តមបញ្ជាក់ថា នៅខែមករា ២០១៨ ខាងមុខនេះ គឺ ដល់ពេលវេលា ដែលរាជដ្ឋាភិបាល ក្នងការកម្ចាត់មន្រ្តីអសកម្ម និងមន្រ្តីពុករលួយ ។ អាចនិងប្តូរតំណែង ឬ ដកតំណែង ។ ទន្ទឹមនឹងនោះ ដំណើរការប្រយុទ្ធប្រឆាំងអំពើពុក រលួយ ក៏ចាប់ផ្តើមបន្តដែរ ។ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងអង្គសិក្ខាសាលា ដែលរៀបចំឡើងដោយ អង្គភាពប្រឆាំងអំពើពុករលួយ ក្រោមប្រធានបទ« អ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងអំពើពុក រលួយ »ប្រព្រឹត្តទៅនៅ
ថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ។ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំងសមត្ថកិច្ចមួយចំនួន និងអ្នកសារព័ត៍មាន តំណាងអោយអង្គភាពជាច្រើនស្ថាប័ន។សិក្ខាសាលានេះមានអត្ថប្រយោជន៍ខ្ពស់ក្នុងការចូលរួមក្នុងសមរភូមិដើម្បីលុបបំបាត់នូវអំពើពុករលួយ ក៏ដូចជាការជាប់ទោសទណ្ឌនៃការប្រព្រឹត្តអំពើពុករលួយ ខណៈប្រទេសជាតិគ្រប់គ្រងដោយច្បាប់ និងតម្រូវអោយមានសិទ្ធទទួលខុសត្រូវតាមផ្លូវច្បាប់ស្មើៗគ្នា៕