មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

កម្លាំងអាវុធហត្ថក្រុងខេត្តបង្ក្រាបករណីក្រុមឈ្មួញដាក់លក់សាច់សត្វព្រៃងាបនិងរស់គ្រប់ប្រភេទលក់យ៉ាងអនាធិបតេយ្យក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែងឃាត់ខ្លួនបាន១នាក់

កម្លាំងអាវុធហត្ថក្រុងខេត្តបង្ក្រាបករណីក្រុមឈ្មួញដាក់លក់សាច់សត្វព្រៃងាបនិងរស់គ្រប់ប្រភេទលក់យ៉ាងអនាធិបតេយ្យក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែងឃាត់ខ្លួនបាន១នាក់

ខេត្តស្ទឹងត្រែងៈ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថខេត្ត ក្រុង ឆ្មក់ចុះបង្រាបក្រុមឈ្មួញដែលដាក់លក់សាច់សត្វព្រៃងាប់និងរស់ជាច្រើនប្រភេទនៅក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែង ដោយដាក់លក់បន្លំជាមួយជួរលក់ត្រី បន្លែនិងសាច់ជាលក្ខណៈបែបអនាធិបតេយ្យ ក្នុងនោះក៏បានធ្វើការចាប់ឃាត់ខ្លួនអ្នកលក់សត្វព្រៃបាន១នាក់រួមនិងសាច់សត្វព្រៃងាប់និងសត្វនៅរស់ មានចំនួនប្រមាណជិត១០០គីឡូក្រាម ។

ប្រភពពីមន្ត្រីអាវុធហត្ថបានឱ្យដឹងថា កម្លាំងអាវុធហត្ថដោយដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថបានចុះទៅផ្ទាល់ដល់ទីតាំងក្រុមឈ្មួញដាក់លក់សាច់សត្វព្រៃងាប់និងរស់នៅផ្សារសាគ្គីខេត្តស្ទឹងត្រែង ហើយបានចេញបញ្ជាឱ្យចាប់ដោយចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យបានម្នាក់ដែលជាឈ្មួញលក់សាច់សត្វព្រៃនៅទីនោះ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពីការបង្ក្រាបរួច ក៏រឹមអូសសាច់សត្វព្រៃងាប់និងរស់ រួមនិងជនសង្ស័យដែលប្រព្រឹត្តបទល្មើសខុសច្បាប់នាំយកមកទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមត្រួតពិនិត្យពីលោកព្រះរាជអាជ្ញារងម់អមសាលាដំបូងខេត្តស្ទឹងត្រែង រួមនិងខាងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើផងដែរ ។ ប្រភពខាងលើនោះបានបញ្ជាក់ថា ឈ្មួញដែលជាជនសង្ស័យបានប្រព្រឹត្តបទល្មើសដោយខុសច្បាប់ដាក់លក់សាច់សត្វព្រៃរស់និងងាប់ខាងលើនោះកម្លាំងអាវុធហត្ថបានចាប់ឃាត់ខ្លួនម្នាក់ មានឈ្មោះ ហួត តារា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

ក្នុងរឿងនេះ លោក សុខ សីុដា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រុងស្ទឹងត្រែងបានប្រាប់ថា ចំពោះវត្ថុតាងសាច់សត្វព្រៃងាប់និងរស់រួមមានដូចជា សាច់ព្រូកព្រៃ មានចំនួន៤៥គីឡូក្រាម អណ្តើករស់មានចំនួន៣ក្បាល ទម្ងន់១៥គីឡូក្រាម ក្រពះកាំប្រម៉ាក្រៀម ចំនួន៣ក្រពះ សត្វរញីរស់ចំនួន៥ក្បាល សត្វត្រគួតរស់ចំនួន៣ក្បាលមានទម្ងន់១៦គីឡូក្រាម ឥឡូវនេះអាវុធហត្ថបានធ្វើកំណត់ហេតុប្រគល់សាច់សត្វព្រៃរស់និងងាប់ទៅឱ្យខាងជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តនិតិវិធីតាមច្បាប់ តែចំពោះជនសង្ស័យគឺកំពុងស្ថិតនៅក្រោមការសួរនាំពីមន្រ្តីជំនាញអាវុធហត្ថខេត្ត។ បច្ចុប្បន្នជាក់ស្តែងសត្វព្រៃដែលនៅរស់ត្រូវបានមេព្រៃនាំយកទៅប្រលែងធ្វើការសង្គ្រោះនៅតំបន់ព្រៃធម្មជាតិមានសុវត្តិភាពហើយ ចំណែកសាច់សត្វព្រៃងាប់ត្រូវបានដុតកម្ទេចចោលនៅក្នុងបរវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ។

សូមបញ្ជាក់ថា ពលរដ្ឋបានឃើញកម្លាំងអាវុធហត្ថខេត្តក្រុង ចុះបង្ក្រាប់ក្រុមឈ្មួញលក់សត្វព្រៃក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែងអញ្ចឹងពួកគាត់មានការកោតសើរយ៉ាងខ្លាំងចំពោះសមត្ថកិច្ចអាវុធហត្ថ ខេត្តដែលបង្ក្រាបបានមួយចំនួន តែនៅមានជាច្រើនកន្លែងទៀតដែលមិនទាន់បានរងការចុះបង្ក្រាប អញ្ចឹងពួកគាត់សូមឱ្យខាងកម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្ត ជាពិសេសនោះគឺលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ធ្វើការបង្ក្រាបទៅលើករណីក្រុមឈ្មួញដាក់លក់សាច់សត្វព្រៃងាប់និងសត្វព្រៃរស់ក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែង និងផ្សារនៅជាប់របងខាងមុខមណ្ឌលសុខភាពខេត្តស្ទឹងត្រែង ឃើញថាមានដាក់លក់ជាច្រើនកន្លែងទៀត ដែលមិនទាន់បង្ក្រាប ។! ដោយ មាឃ. សុខា

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *