មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

សិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី ការប្រែប្រួលអាកាសធាតុសម្រាប់យុវជនថ្នាក់ក្រោមជាតិ

សិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី ការប្រែប្រួលអាកាសធាតុសម្រាប់យុវជនថ្នាក់ក្រោមជាតិ


ការប្រែប្រួលអាកាសធាតុគឺជាការគម្រាមកំហែងចំបងមួយនាពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់មនុស្សជាតិទាំងមូល ជាពិសេសសម្រាប់ប្រទេសក្រីក្រដូចប្រទេសកម្ពុជាយើងនេះ ដែលមានសេដ្ឋកិច្ចពឹងលើវិស័យកសិកម្ម និងធាតុអាកាស ។
ជាក់ស្ដែងនាព្រឹកថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៧នេះខេត្តក្រចេះ បានបើកវគ្គសិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី ការប្រែប្រួលអាកាសធាតុសម្រាប់យុវជន នៅសាលប្រជុំសណ្ឋាគារ លី ជឺ ក្រោមអធិបតីភាព លោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ លោក ខាន់ ប៊ុនសេង អនុប្រធាន ស ស យ ក ខេត្តក្រចេះ និងលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន ព្រមទាំងមន្រ្តីកម្មវិធីប្រែប្រួលសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ(CCCA)យុវជន ស ស យ ក ប្រមាណជា ១២០នាក់។
លោក ខាន់ ប៊ុន សេង អនុប្រធាន ស ស យ ក តំណាងលោក វ៉ា ថនអភិបាលរងខេត្ត និងជាប្រធាន ស ស យ ក បានថ្លែងអំណរគុណដល់នាយកដ្ឋានប្រែប្រួលអាកាសធាតុ ដែលបានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹង ពីផលប៉ះពាល់ និងមូលហេតុ ក្នុងការដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ ជូនដល់សមាជិក សមាជិការ នៃ ស ស យ ក ខេត្តក្រចេះ។
លោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០១៥ និង៥ខែដើមឆ្នាំ២០១៦ ប្រទេសកម្ពុជាក៏ដូចជាបណ្ដាលប្រទេសនៅតំបន់បានទទួលរងនូវឥទ្ធិពលអាកាសធាតុមិនប្រក្រតីដែលហៅថាឡានីញ៉ាដែលនាំឱ្យមានគ្រោះរាំងស្ងួត និងកម្ដៅ ។ កត្តាទាំងនេះបានគម្រាមគមហែងដល់សុខភាពមនុស្ស សត្វ រុក្ខជាតិ ជាពិសេសគឺសេដ្ឋកិច្ចជាតិទាងមូល។
លោកបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា មានការយល់ច្បាស់អំពីបញ្ហាគម្រាមគំហែងទាំងនេះ ហើយក្នុងនាមភាគីហត្ថលេខីនៃអនុសញ្ញាស្ដីពីការប្រែប្រួលអាកាសធាតុ និងពិធីសារក្យូតូ យើងបានខិតខំយ៉ាងខ្លាំងក្នុងការអនុវត្តអនុសញ្ញា ក៏ដូចជាការអនុវត្តពិធីសារក្យូតូ តាមរយៈយន្តការអភិវឌ្ឍន៍ស្អាត។ជាចុងក្រោយលោកបាន ជម្រុញ និងសំណូមពរដល់ ម្ចាស់សហគ្រាស ឧស្សាហកម្មតូច ធំ ប្រជាពលរដ្ឋ និងយុវជនទាំងអស់រួមគ្នាកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ និងថែរក្សាបរិស្ថាន ។ដោយ ៖សុខ អូន NYK

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *