មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ឃាត់ខ្លួនជនជាតិឡាវម្នាក់គ្រឿងញៀនប្រម៉ាណជាមួយម៉ឺនគ្រាប់🏰(ខេត្តស្ទឹងត្រែង)

ឃាត់ខ្លួនជនជាតិឡាវម្នាក់គ្រឿងញៀនប្រម៉ាណជាមួយម៉ឺនគ្រាប់🏰(ខេត្តស្ទឹងត្រែង)

 

កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបានជនសង្ស័យជាជនជាតិឡាវម្នាក់រួមទាំងគ្រឿងញៀនប្រម៉ាណជា(10.000)គ្រាប់ មួយម៉ឺនគ្រាប់
ក្នុងករណីបង្រាបខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ពីវេលាម៉ោង១៣:០០នាទី
ស្ថិតក្នុងភូមិអូរសាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


លោកវរៈសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង
អាវុធហត្ថខេត្ត បានអោយដឹងថា:មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺបានរៀបចំដាក់បណ្តាញតាម
អង្កេត និងដោយប្រើវិធានញុះញង់អោយលក់អោយដោយខុសច្បាប់និងមានការសម្របសម្រួលពីលោក ច្រឹង ខ្មៅ
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ។


ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងការចុះបង្ក្រាបករណីនេះបានដោយជោគជ័យ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ
ថាវ ចឺយ ភេទប្រុស អាយុ៥៨ឆ្នាំជនជាតិឡាវ មុនរបរកសិករ
រស់នៅភូមិមឿងមឺន ឃុំនួនហៃ ស្រុកមឿងមឺន ខេត្ត វៀងច័ន្ទ
ប្រទេសឡាវ។
កម្លាំងអាវុធហត្ថរកឃើញនិងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតមីនគ្រាប់មូលសំបែតពណ៍ផ្កាឈូកមានអក្សបរទេសពីលើ (WY) ចំនួន២កញ្ចប់ធំ ដែលមានចំនួនប្រម៉ាណជាជាងមួយម៉ឺនគ្រាប់។
ជនសង្ស័យ និង វត្ថុតាង ត្រូវបានអាវុធហត្ថកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី។ ដោយ មាឃ សុខា

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *