មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ពលរដ្ឋនៅឃុំពាមក្រសោមបាននាំគ្នារិះគន់យ៉ាងពេញទំហឹងទៅលើអាជ្ញាធរ និង មន្ត្រីជំនាញថាកំពុងដេកលង់លក់ ខណះដែលឈ្មួញកំពុងបូបខ្សាច់យ៉ាងគគ្រឹកគគ្រេងដើម្បីចាក់បំពេញរំលោភយកព្រៃលិចទឹកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន

សូមទស្សនាការផ្សាយ

 

កោះកុង ៖ ពលរដ្ឋនៅក្នុងឃុំពាមក្រសោមបាននាំគ្នារិះគន់យ៉ាងពេញទំហឹងទៅលើអាជ្ញាធរ និង មន្ត្រីជំនាញថាកំពុងដេកលង់លក់ ខណះដែលឈ្មួញកំពុងបូបខ្សាច់យ៉ាងគគ្រឹកគគ្រេងដើម្បីចាក់បំពេញរំលោភយកព្រៃលិចទឹកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននៅចំនុចមាត់ពាមបាងកាយ៉ាក ដែលមានទីតាំងស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
យោងតាមប្រភពពីពលរដ្ឋបានលើកឡើងថា ព្រៃលិចទឺកដែលឈ្មួញកំពុងបួបខ្សាច់លុបដើម្បីយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននេះ គឺជាដីព្រៃលិចទឺកដែលស្ថិតក្នុងតំបន់ដែនជំរកសត្វព្រៃពាមក្រសោប ហើយទីតាំងខាងលើនេះកាលពីជាង១០ឆ្នាំមុនក៏មានអ្នកធំចង់រំលោភបំពានយកធ្វើជាកម្មសិទ្ធដែរ តែលទ្ធផលត្រូវបានបរាជ័យ ហើយស្រាប់តែពេលថ្មីៗនេះ ក៏ស្រាប់តែលិចឡើងនៅរូបរាងនៃការរំលោភបំពានដីរដ្ឋនៅទីតាំងដដែលនេះសាជាថ្មីម្តងទៀត ដោយពួកគាត់នៅពុំទាន់បានឃើញអាជ្ញាធរ ឬសមត្ថកិច្ចជំនាញណាម្នាក់ចេញមុខមកធ្វើការឃាត់ឃាំងនោះឡើយហើយពលរដ្ឋក៏កំពុងរងចាំមើលថាតើលោកជំទាវនិងមន្ត្រីជំនាញអាចនិងទប់ស្កាត់នូវរឿងរ៉ាវដែលឈ្មួញមករំលោភបំពានដីរដ្ឋស្រស់បែបនេះបានដែរឬទេ ឬថាច្បាប់សំរាប់តែអនុវត្តន៏លើពលរដ្ឋទន់ខ្សោយនោះទេ ចំណែកឯឈ្មួញដែលគេមានលុយគេអាចប្រើទំលាប់ជាមួយអាជ្ញាធរនិងមន្ត្រីជំនាញដើម្បីជំនួសការអនុវត្តន៏ច្បាប់វិញឬយ៉ាងណា ។
ពលរដ្ឋបានលើកឡើងបន្តថាប្រសិនបើពលរដ្ឋក្រីក្រវិញមិនចាំបាច់ដល់ថ្នាក់បួបខ្សាច់ចាក់លុបបែបនេះនោះទេ គ្រាន់តែកាប់ព្រៃលិចទឺកបន្តិចបន្ទួចនោះប្រហែលត្រូវមន្ត្រីជំនាញឃាត់ខ្លួនបាត់ទៅហើយ ។
ជុំវិញករណីរិះគន់ខាងលើ លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុងភ្នាក់ងារយើងនៅពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយជុំវិញបញ្ហាខាងលើ ដោយសារលោកពុំលើកទូរស័ព្ទ ។
ចំណែកឯលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានថ្លែងអោយដឹងតាមទូរស័ព្ទថា លោកពុំទាន់បានទទួលបានព័ត៌មានខាងលើនោះទេ ហើយលោកនិងដាក់កម្លាំងដើម្បីអោយចុះធ្វើការពិនិត្យមើលទីតាំងខាងលើនោះ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *