មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អ្នកសារព័ត៌មាន និង ពលរដ្ឋនៅខេត្តឧត្តរមានជ័យសូមអំពាវនាវដល់សម្ដេចតេជោហ៊ុនសែនជួយលុបបំបាត់ល្បែងស៊ីសងប្រជល់មាន់ អាប៉ោង និងយូគីចំណតរថយន្ដអូស្មាច់ក្រុងសំរោងផង

សូមទស្សនាការផ្សាយ

ខេត្តឧត្តរមានជ័យ÷នៅថ្ងៃទី6ខែធ្នូរ ឆ្នាំ2017 ប្រជារដ្ឋនិងអ្នកសារព័ត៍មាននៅខេត្តឧត្តរមានជ័យ ដែលបានរងគ្រោះដោយសារល្បែងស៊ីសង អាប៉ោងយូគីប្រជល់មាន់នៅក្នុងចំណតរថយន្ដអូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ។
បានធ្វើការសុំអំពាវនាវ ដល់ ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជួយចាត់វិធានការ លុបបំបាត់ ទៅលើល្បែងស៊ីសងខាងលើនេះផង។
ក្រុមអ្នកព័ត៍មានបីនាក់ បីនាក់មកពីស្ថាបន្ន័ផ្សេងគ្នា បានលើកដៃសុំអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល ជួយលុបបំបាត់វង្ស័ល្បែងស៊ីសងខាងលើនេះផង ក្រោយពីពួកគាត់បានរងគ្រោះដោយរងការវាយ ខ្នោះ ដោយ ក្រុមសន្ដិសុខការពារបនល្បែងនិងនាយការិយាល័យព្រហ្មទណ្ឌ័លោកវរះ សេនីយ៍ ត្រី ឌឹម វណ្ឌី ចាប់វាយខ្នោះទាំងបំពាន ដើម្បីការពារបនល្បែង។
ដែលពួកគាត់ទទួលការសំណូមពរពីប្រជាពលរដ្ឋ និងទៅធ្វើសកម្មភាពថតផ្ដិតយករូបភាពដាក់ផ្សាយ ជូនដល់ថ្នាក់ដឹកនាំនិងប្រមុខរាជរដ្ឋាភិបាលលោកបានឃើញ បែជាពួកគាត់ត្រូវបានជាប់ខ្នោះទៅវិញ។
សព្វថ្ងៃបនល្បែងស៊ីសងអាប៉ោងយូគីប្រជល់មាន់ នៅក្នុងបេនឡានក្នុង សង្កាត់អូស្មាច់ក្រុងសំរោង នៅតែប្រព្រឹត្តយ៉ាងគ្រឹកគគ្រេង ក្នុងមួយសប្ដាហ៍បី ថ្ងៃគឺថ្ងៃអង្គារ ថ្ងៃពុធនិង ថ្ងៃសុក្រ ដែលមានប្រជាពលរដ្ឋខ្មែររាប់រយនាក់បានប្រផ្ដុំគ្នាប្រព្រឹត្តយ៉ាងអនាធិបតេយ្យ។
លោក អុំ សុភក្រ្ដ័ អភិបាលក្រុងសំរោងលោកថាលោកមិនអាចលុបបំបាត់ល្បែងស៊ីសង ប្រជលមាន់ អាប៉ោង យូគីនៅចំណតរថយន្ដអូស្មាច់ នោះបានទេ លោកបន្ដថាវាស្ថិតនៅក្នុងរង់វង្សការស៊ីណូហើយម្យ៉ាងទៀត គេមានច្បាប់ ស ជ ណ ត្រឹមត្រូវ៕ រាយការណ៍ដោយ មាយ សុខា

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *