មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ល្បីកក្រើកខេត្តរតនះគីរី​ទៀតហើយថាក្រុមហ៊ុន ទ្រី ភាព ចាប់ផ្តើមលើការងារនាំឈើប្រណិត ចេញទៅប្រទេសវៀតណាម ខណៈសម្តេចតេជោ ហ៊ុន សែន កំពុងរិតបន្តឹងរឿងនេះ !

ល្បីកក្រើកខេត្តរតនះគីរី​ទៀតហើយថាក្រុមហ៊ុន ទ្រី ភាព ចាប់ផ្តើមលើការងារនាំឈើប្រណិត ចេញទៅប្រទេសវៀតណាម ខណៈសម្តេចតេជោ ហ៊ុន សែន កំពុងរិតបន្តឹងរឿងនេះ !


រតនគិរី ៖ រយៈពេលជិតកន្លះខែ មកនេះក្រុមអ្នកសារព័ត៌មាន និង អ្នករកស៊ី មន្រ្តីរាជការ នាមគ្នាភ្ញាក់ផ្អើល និង បើកភ្នែកធំៗ ខណៈដែលឡានដឹកឈើប្រណិត សុទ្ធតែយ៉ីឌុប របស់ក្រុមហ៊ុន ឧកញ៉ាទ្រីភាព នាំចេញកក្រើកខេត្តរតនគិរី ចេញទៅប្រទេសវៀតណាម ដោយសំអាងថា មានច្បាប់ត្រឹមត្រូវ ។ គេនៅចាំបានថា លោកឧកញ៉ា ទ្រី ភាព មានភាពល្បីល្បាញក្នុងជំនួញឈើប្រណិត ដែលឈរ លេខរៀងទីមួយ ទាំងអង្គការសង្គមស៊ីវិល និង អ្នករកស៊ីឈើដូចគ្នា បានប្រសិទ្ធនាមថា ជាបណ្ឌិតលើមុខជំនាញខាងកាប់បំផ្លាញព្រៃឈើ ។សង្គមហ្វេសបុក បាននាំគ្នាលើកឡើងថា កាប់មួយដើមជាប់គុក ដល់កាប់រាប់លានដើម បានក្លាយជាបណ្ឌិត កុំរកស៊ីដូចគេ ព្រោះខ្សែគេ ធំណាស់ សូមបញ្ជាក់ថាកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ គេបានឃើញសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃ និងស្ទូចដាក់រថយន្តយីឌុបនៅជិតក្រុមហ៊ុន ម៉ាងយ៉ាងខេ ស្រុកវ៉ឺនសៃ ដោយមានឈ្មោះ សាល ជាមេការ។ហើយលោកមេការនេះ បានអះអាងថា ជាឈើចាស់ ដែលនៅសេសសល់មានច្បាប់ គឺកាត់(ប៉េសេ) ពីក្រុមហ៊ុនដួងស្រួច។តែអ្វីជាក់ស្តែងនៅខេត្តនេះ អត់មានឃ្លាំង អត់មានរោងម៉ាស៊ីន អត់មានឈើចាស់ គឺឈើសុទ្ធតែថ្មីទាំងអស់ហើយនៅជាប់នឹងព្រៃ សុទ្ធតែទើបនឹងកាប់ថ្មីៗនឹងដឹកជញ្ជូនចេញពីព្រៃសហគមន៍នៅទីនោះ ។លើការងារកាប់បំផ្លាញព្រៃឈើនេះ សម្តេចតេជោ ហ៊ុន សែន បានខ្លាចក្រុមអស់នេះដោយ ហាមមិនស្តាប់ រហូតដល់អំពាវនាវដល់ប្រទេសវៀតណាមជួយទប់ស្កាត់ការនាំឈើចេញពីប្រទេសកម្ពុជាទៅវិញ ។ ប្រជាពលរដ្ឋថា យកល្អ នឹងស្រួលបំផុត គឺសម្តេចត្រូវតែលុបច្បាប់កាប់ព្រៃឈើទាំងអស់ ព្រោះថា មានច្បាប់ទើបមានអ្នកល្មើសច្បាប់ ហើយការជ្រកក្រោមស្លាកមានច្បាប់នេះហើយបានមានជាការកាប់បំផ្លាញយ៉ាងរង្គាល រហូតដល់ប្រើពាក្យ អ្នកកាប់បំផ្លាញព្រៃឈើ ជាឧក្រិដ្ឋជនផងនោះ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *