មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

បែកធ្លាយយោធាសឹរងឈ្មោះផនស្រុកត្រពាំងប្រាសាទអោយពលរកឆ្លងដែនកាប់ឈើក្រញូងបង់ប្រាក់ក្នុងមួយនាក់14ម៉ឺនរៀលនិងបង់មួយគីឡូ40000រៀលទៀត

បែកធ្លាយយោធាសឹរងឈ្មោះផនស្រុកត្រពាំងប្រាសាទអោយពលរកឆ្លងដែនកាប់ឈើក្រញូងបង់ប្រាក់ក្នុងមួយនាក់14ម៉ឺនរៀលនិងបង់មួយគីឡូ40000រៀលទៀត

ខេត្តឧត្តរមានជ័យ÷នៅថ្ងៃទី27ខែវិច្ឆការឆ្នាំ២០១៧មានសេចក្ដីរាយការណ៍មកថា លោក ផន មេបញ្ជាការកងអនុសេនាធំលេខ ៥ សឹករងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ថាបានធ្វើការគាបសង្កត់ទៅលើប្រជាពលរដ្ឋរស់នៅតាមខ្សែរបន្ទាត់ព្រំដែនដែលបានឆ្លងដែនទៅកាប់ឈើក្រញូងនៅក្នុងទឹកដីថៃ អោយពួកគាត់បង់ប្រាក់ជាថ្នូរបើកភ្លើងខៀវមិនបង្ក្រាប ក្នុងមួយនាក់14ម៉ឺនរៀល ហើយពេលបានឈើក្រញូងត្រឡប់មកវិញត្រូវបង់ក្នុងមួយគីឡូបួនពាន់រៀលបន្ថែមទៀតផងដែរ

ហើយល្បីថា មានក្រុមមេឈ្មួញជាជនជាតិវៀតណាមឈរចាំទិញ និងបង់អោយលោក ផន ក្នុងមួយខែ ៥០០$ ដើម្បីធ្វើការប្រម៉ូលទិញផ្ដាច់មុខនៅតំបន់កងអនុសេនាធំលេខ៥ទាំងមូលតែម្តង។

ពលករឆ្លងដែនកាប់ឈើក្រញូងម្នាក់សូមមិនបញ្ចេញឈ្មោះបានអោយដឹងថា ពួកគាត់ ត្រូវបង់ អោយ លោក ផន មេបញ្ជាការ(គ៥) ក្នុងមួយនាក់14មុឺនរៀល ពេលដែលបានឈើត្រូវបង់ក្នុងមួយគីឡូបួនពាន់រៀលបន្ថែមទៀតពេលនោះឈ្មួញមកទិញឈើគិតពីឈ្មួញមួយគីឡូមួយពាន់ប្រាំរយរៀលបន្ថែមពីលើនិងទៀត បើមិនគិតដូចឆ្នេះទេគេមិនអោយរកស៊ីនៅតំបនរបស់់គេឡើយ

បើថាវកែធំៗដូចជាជនជាតិវៀតណាមត្រវបង់ថ្លៃការពារក្នុងមួយខែ៥រយដុល្លាផ្សេងបន្ថែមទៀតសមត្ថកិច្ចបានអោយដឹងថាសព្វថ្ងៃក្រោយពីមានការឃុបឃិតពីយោធាសឹករងរួចមក មានមេឈ្មួញជាជនជាតិវៀតណាមធំៗចូលទិញឈើក្រញូងដល់ជើងភ្នំខ្សែបន្ទាត់ព្រំដែនតែម្ដង ហើយក្នុងមួយថ្ងៃៗមានពលកររាប់រយនាក់ឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្រញ៉ូង ដោយខាងសឹករងចេញប្រម៉ូលប្រាក់ក្នុងមួយថ្ងៃរាប់សឹបលានរៀល។

លោក ផនមេបញ្ជាការ(គ៥)បានប្រាប់តាមទូរស័ព្ទអោយដឹងថាលោកមិនបានដឹងរឿងអ្វីទាំងអស់វាជារឿងចោទប្រកាន់។

ដោយឡែកលោកឧត្តមសេនីយ៍ទោតុន ញៀន មេបញ្ជាការសឹករងខេត្តឧត្តរមានជ័យ មិនទំនាក់ទំនងបានទេដោយទូរស័ព្ទពុំមានអ្នកទទួលឡើយ។/

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *