មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

សមត្ថកិច្ចប៉ូលីសថ្មីម្នាក់នៃវរះ៨២៧បានរងរបួសជាច្រើនកន្លែងដោយសារក្រុមក្មេងស្ទាវមួយក្រុមប្រើដាវកាប់

សមត្ថកិច្ចប៉ូលីសថ្មីម្នាក់នៃវរះ៨២៧បានរងរបួសជាច្រើនកន្លែងដោយសារក្រុមក្មេងស្ទាវមួយក្រុមប្រើដាវកាប់

កោះកុង ៖ សមត្ថកិច្ចប៉ូលីសថ្មីម្នាក់នៃវរះ៨២៧បានរងរបួសជាច្រើនកន្លែងដោយសារក្រុមក្មេងស្ទាវ១ក្រុមបានប្រើដាវនិងកាំបិតកាប់មកលើរូបគាត់ដោយមិនដឹងមូលហេតុនៅចំនុចក្បែរស្នងការដ្ឋាននគរបាលខេត្តកោះកុងដែលមានទីតាំងស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរះភូមិន្ទ ហេតុការភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង១០,៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
យោងតាមប្រភពពីសាក្សីដែលបានឃើញហេតុការផ្ទាល់បានអោយដឹងថា ដំបូងឡើយជនរងគ្រោះខាងលើកំពុងអង្គុយហូបអីនៅមុខមន្ទីរព័ត៌មានខេត្តកោះកុងជិតនិងស្នងការដ្ឋាននគរបាលខេត្តកោះកុងស្រាប់តែមានក្រុមក្មេងដេញកាប់គ្នា ស្របពេលនោះក៏មានក្មេងរត់ចូលមកកន្លែងស៊ីចុកខាងលើស្រាប់តែក្មេងមួយក្រុមទៀតបានដេញមកដល់ហើយក៏បានកាប់ទៅលើជនរងគ្រោះខាងលើជាច្រើនកំាបិតដោយមិនបានដឹងពីមូលហេតុអ្វីទាំងអស់ បង្កអោយជនរងគ្រោះបានរងរបួសជាច្រើនកន្លែងតែសំណាងល្អដោយជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងជួយសង្គ្រោះទាន់ពេលវេលា ចំណែកឯជនសង្ស័យដែលជាក្រុមក្មេងទំនើងទាំងនោះក៏បានរត់គេចខ្លួនបាត់ស្រមោលអស់ទៅ ។
ចំណែកឯខាងសមត្ថកិច្ចប៉ូលីសក៏បានអោយដឹងដែរថា ជនរងគ្រោះខាងលើមានឈ្មោះ លន់ ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង ពិតជាសមត្ថកិច្ចនគរបាលក្របខ័ណ្ឌថ្មីនៃវរះ៨២៧ពិតប្រាកដមែន ។
ប្រភពដដែលបានបន្តថាបន្ទាប់ពីទទួលព័ត៌មានកម្លាំងសមត្ថកិច្ចបានបើកការស៊ើបអង្កេតតាមរុករកក្រុមក្មេងទំនើងខាងលើរហូតកំណត់បាននូវមុខសញ្ញានិងឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ស៊ុំ នឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង ។
សមត្ថកិច្ចបានអោយដឹងទៀតថាចំពោះបញ្ហានេះកម្លាំងសមត្ថកិច្ចកំពុងដំណើរការស៊ើបអង្កេតទៅតាមនិតិវិធីដើម្បីស្វែងរកមុខសញ្ញាក្មេងទំនើងដែលជាបក្សពួកក្រុមខាងលើ យកមកផ្តល់ទាទោសទៅតាមផ្លូវច្បាប់ចំណែកឯជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះកម្លាំងសមត្ថកិច្ចកំពុងសាកសួរនិងឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ៕

 

សូមទស្សនាវីដេអូ៖

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *