មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ប្រធាន​ផ្សារ​ដើម​គ​ថ្មី​ដើរ តម្លើង​ថ្លៃអ្នកលក់​គ្រប់គ្នា​​ស្រែក​

ភ្នំពេញ​៖ អាជីវករ​លក់​ដូរ​តាម​ផ្លូវ ជាប់​ផ្សារ​ដើម​គរ​លើក​ឡើង​ថា ផ្លែ​ពោន​ជូ​រងំ​ជា​ផ្លែ​ក្រូច បន្ទា​​ប់​​ពី​លោក​អភិបាល​ក្រុង​ធ្វើ​កំណែ​ទម្រ​ង់​ផ្លា​ស់​ប្តូរ​ប្រធាន​ផ្សារ​ដោយ​យក​លោក ឈួន ឆា​យា​រិទ្ធ មក​កាន់​ជា​ប្រធាន​ផ្សារ​ដើម​គរ​កាល​ណា​មក បង​ប្អូន​អាជីវករ រអ៊ូថ្ងូរ ដោយ​តម្លៃ​ឈ្នួល ដាក់​តាំង​លក់​កាន់​តែ​ឡើង​ថ្លៃ យ៉ាប់​ជាង​ប្រធា​ន​ផ្សារ​ពី​មុន​ទៅ​ទៀត ។

អាជីវករ​បាន​ឲ្យ​ដឹង​ទាំង​រអ៊ូរ​ទាំ​ថា តាំង​ពី​លោក ឈួន ឆាយារិទ្ធ ផ្លាស់​ប្តូរ​ពី​ផ្សារ​ដេប៉ូ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧ មក ក្រោម​កំណែ​ទម្រង់​របស់​ឯក​ឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មកកាន់​ជា​ប្រធាន​ផ្សារ​ដើម​គរ​តម្លៃ​ឈ្នួល ក្នុង​មួយ​កន្លែង​ត្រូវ​បាន​លោក​ប្រធាន​ផ្សារ ដាក់​កំណត់​១០​មុឺនរៀល ក្នុង​មួយ​ខែ ហើយ​ប្រចាំ​​ថ្ងៃ​៣០០០​រៀល​ក្នុង​មួយ​ថ្ងៃ នោះមិន​គិតពី​ផា​សុី​បរិស្ថាន ផ្សេង​ៗ​ផង ។

អាជីវករ​បាន​លើក​ឡើង​ថា លោក​អភិ​បាល​ក្រុង​ឆ្លាត​វ៉ៃ ចេះ​ផ្លាស់​ប្តូរ​ចែក​រំណែក ប្រ​ធា​ន​ផ្សារ ចេះ​រក​កន្លែង​បូម​ឃើញប្រធាន​ផ្សា​រ ចង់​គៀប​អាជីវករ ឲ្យ​លៀន​អណ្តាត ស្រែក​យ៉ាង​ម៉េច​ស្រែក​ទៅ​ធ្វើ​មិន​ដឹង​មិន​ឮ សំខាន់ ពួត​យក​ទឹក​កើប​លុយ ដើម្បី​យក​ទប់​តំណែង​ឈរ​ឲ្យ​បាន​យូរ រហូត​ដល់​អាជីវករ​ថា​ប្រធាន​ផ្សារ​ពី​មុន​យក​តម្លៃ​ឈ្នួល​គ្រាន់​បើ មក​ដល់​លោក​ប្រធាន​ថ្មី គៀប ពូត ជញ្ជក់ ខ្លាំង​សម្បើ​ម​មែន​មិន​ខុស​ណា ផ្លែពោន​ជូ​រងំជាង​ផ្លែ​ក្រូច​ឆ្មា យ៉ាងណាមិញ​ក្នុងករណីចោទប្រកាន់​ខាង​លើ​នេះ លោក ឈូន ឆាយា​រិទ្ធមិនអាចទំនាក់​ទំនង​សុំការបំភ្លឺបានទេ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *