មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ករណីឆបោក(បន្លំ)យកគ្រឿងអលង្កាយីហោឡាក់ស៊ុយត្រូវសមត្ថកិច្ចក្របួចចាប់បានក្រោយទទួលពាក្យបណ្តឹង

ខេត្តកោះកុង៖ នៅថ្ងៃទី១៥_- ១០_២០១៧_វេលា ម៉ោង១0’៣០នាទីនៅចំនុចផ្ទះលក់គ្រឿងអលង្កាយីហោឡាក់ ស៊ុយដែលមានទីតាំងស្ថិតនៅភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង មានករណីឆបោក(បន្លំ)យកគ្រឿងអលង្កាមួយកើតឡើង យោងតាមប្រភពពីអហក្រុង បានអោយដឹងថាក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ អ៊ុក សាកឿន ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរលក់គ្រឿងអលង្កាដែល មានទីលំនៅ កន្លែង កើតហេតុខាងលើ។
កំលាំងអហក្រុងក៏បានចុះទៅធ្វើការ ឃាត់ខ្លួនជនសង្សយ័បាន០១នាក់ឈ្មោះ នៅ ចន្នី ភេទស្រីអាយុ ៣៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ(KKN)
ស្នាក់នៅភូមិ០១សង្កាត់ ស្មាច់មានជយ័ ក្រុងខេមរភូមិន្ទខេត្តកោះកុង៕ប្រភពដដែលបានបន្តថាក្រោយការឃាត់ខ្លួនកម្លាំងអហក្រុងបានដកហូតវត្ថុតាងមួយចំនួនរួមមាន
១/ម៉ូតូម៉ាកហុងដា០១គ្រឿងពណ៌ខ្មៅលេខតួ (ND125_ME9867298)លេខម៉ាសីុន(ND125ME9867298)។
២/ចិញ្ចៀនពណ៌ក្រហមចំនួន០១វង្ស។
៣/ចិញ្ចៀនពណ៌ទង់ដែងចំនួន០១វង្ស។
៤/ទូសព្ឌ័ដៃ០១គ្រឿងម៉ាកសាំសុងពណ៌ស។
បច្ចុប្បនកំលាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងទៅកាន់តុលាការ ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *