រថយន្តសាំយ៉ុងដឹកឈើប្រណិតចំនួនពីរគ្រឿងចេញពីខេត្ត ស្ទឹង ត្រែង មកជាប់អន្ទាក់សមត្ថកិច្ច ខេត្តក្រចេះ
ក្រចេះ៖ដោយមានការសហការជាមួយកម្លាំងអាវុធហត្ថ ស្រុកចិត្របុរី និងកម្លាំងអាវុធហត្ត ស្រុក ឆ្លូង នៅព្រឹកថ្ងៃទី05 តុលា ឆ្នាំ2017 រថយន្តសាំយ៉ុងដឹកឈើប្រណិតចំនួន 2 គ្រឿងធ្វើដំណើរចេញពីខេត្ត ស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះ ត្រូវបានលោក វរះសេនីយ៍ត្រី សុខ រិទ្ធី មេបញ្ចាការអាវុធហត្ថស្រុក សេសាន្ត ខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំង អាវុធហត្ថ ស្រុក ចិត្របុរីដឹកនាំកម្លាំងដោយលោក វរះសេនីយ៍ត្រី អឹម ចិត្រា និងលោកវរះសេនីយ៍ត្រី ប្រាក់ វិចិត្រ មេបញ្ចាការអាវុធហត្ថ ស្រុក ឆ្លូង បានធ្វើកាស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើប្រណិតបានចំនួន1 គ្រឿងនៅ ភូមិ (ពង្ររ 1 )ស្រុកឆ្លូង ខេត្តក្រចេះ ចំណែក1 គ្រឿងទៀតបានបើករត់បាត់ស្រមោល។
តាមការឲ្យដឹងពីលោក វរះសេនីយ៍ត្រី សុខ រិទ្ធី មេបញ្ចាការ អាវុធហត្ថ ស្រុក សេសាន្ត បានប្រាប់ភ្នាក់ងារTV .NYK ប្រចាំខេត្តក្រចេះអោយបានដឹងដែរថា ដោយមានការ រាយការណ៍ពីប្រជាពលរដ្ឋថាមានរថយន្តសាំយ៉ុងចំនួន2គ្រឿងដឹកឈើប្រណឹតបំរ៉ុងឆ្លងកាត់ស្នាក់ការ លោកភ្លាមៗនោះលោកក៏បានចាត់កម្លាំងត្រៀមដើម្បីធ្វើការស្ទាក់ចាប់ បានមួយសន្ទុះក្រោយមកលោកក៏បានឃើញរថយន្តដូចបានប្រជាពលរដ្ឋរាយការណ៍ប្រាប់លោក ។
ពេលនោះលោកបានដឹកនាំកំលាំងរបស់លោកធ្វើការស្ទាក់ឃាត់ តែឃាត់មិនជាប់ដោយសារថយន្តដឹកឈើទាំង2គ្រឿងនោះបើកទន្ទឹមគ្នាពេញផ្លូវជាហេតុធ្វើឲ្យលោកពិបាកក្នុងការចាប់បង្រ្កាប។
ទើបលោកសំរេចចិត្តសហការជាមួយកម្លាំងអាវុធហត្ថស្រុកចិត្របុរី និងកម្លាំងអាវុធហត្ថស្រុក ឆ្លូង ធ្វើការស្ទាក់ចាប់បានភ្លាមតែម្តង ។ បច្ចុប្បន្នវត្ថុតាងទាំងនោះត្រូវកម្លាំងសមត្ថកិច្ចយកទៅប្រគល់ឲ្យរដ្ឋបាលព្រៃឈើឆ្លូងដើម្បីចាត់ការបន្ត៕ រាយការណ៍ ពីរខេត្តក្រចេះ សុខ អូន TV .NYK