បាក់រណ្តៅរ៉ែទៀតហើយ នៅក្រចេះ! បាត់ខ្លួនមនុស្ស៣នាក់
ក្រចេះ៖ មនុស្ស៣នាក់កំពុងបាត់ខ្លួនក្នុងអណ្តូងរ៉ែមាសដោយសារបាក់ដីសង្កត់នៅចំណុចអូរត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នៅវេលាម៉ោង៣និង៣០នាទីរសៀល នៅថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៧។
តាមរបាយការណ៍ប៉ូលីសបានឲ្យដឹថា ជនរងគ្រោះមានឈ្មោះ ១.នួន ចាន់រ៉ា ភេទប្រុស អាយុ 50ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅចំណុចដីសម្បទាន ភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ២.ឈ្មោះ ជិន ធារ៉ា ភេទប្រុស អាយុ25ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ស្ទឹងស្វាយ ឃុំជារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
៣. ឈ្មោះ រាជ សាគា ភេទប្រុស អាយុ21ឆ្នាំ មានទីលំនៅចំណុចដីសម្បទាន ភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ជនរងគ្រោះទាំង៣ បានចុះក្នុងអណ្តូងរ៉ែមាសដែលឈ្មោះ អេន វ៉ាន់ ថាថៅកែរណ្តៅរ៉ែមាស ។
ខណៈពេលឈ្មោះនួន ចាន់រ៉ា ក៏នាំកូនចៅជាកម្មករ ពីរនាក់ខាងលើចុះទៅក្នុងរណ្តៅរ៉ែ ក៏គ្រោះ ថ្នាក់ បាក់ដីរ៉ែ សង្កត់ស្លាប់ទាំងបីនាក់តែម្តង នៅក្នុង រណ្តៅជំរៅ25ម៉ែត្រ ។
បច្ចប្បនសមត្តកិច្ចកំពុងស្វែងរកសាកសពជនរងគ្រោះមិនទាន់ឃើញនៅឡើយទេ ៕