មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

កាស៊ី​ណូណា​សាវើល​បើកឲ្យពលរ​ដ្ឋខ្មែរចូ​លលេងល្បែង​ស៊ីសងម៉ា​សេ​រីច្បាប់នាយកដ្ឋានបង្រ្កាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទរបស់ក្រសួងមហាផ្ទៃចែងមកគ្មានន័យ ????

កាស៊ី​ណូណា​សាវើល​បើកឲ្យពលរ​ដ្ឋខ្មែរចូ​លលេងល្បែង​ស៊ីសងម៉ា​សេ​រីច្បាប់នាយកដ្ឋានបង្រ្កាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទល្បែងស៊ីសងគ្រប់ប្រភេទរបស់ក្រសួងមហាផ្ទៃចែងមកគ្មានន័យ ????

ខេត្តប៉ៃលិន៖ ប្រភពពីមន្ត្រីរាជការ ក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា កាស៊ីណូណា សាវើល  ជារបស់អ្នកស្រី  ស៊ុំ ហៀង ដែល ជាប្រធាន សភាពាណិជ្ជកម្មខេត្តប៉ៃលិន  ដែលកំពុងតែប្រើអំណាច បំពានសារាចរណ៍ណែ នាំរបស់ក្រសួងពាក់ព័ន្ធ ហើយ បើកលេង ល្បែង បញ្ជល់មាន់បន្ថែមទៀត ។ ដោយសារតែល្បែងស៊ីសងក្នុងកាស៊ី ណូណាសាវើល នេះហើយដែលធ្វើ ឲ្យពលរដ្ឋខ្មែរ មន្ត្រីរាជ ការ និងសមត្ថកិច្ចក្នុងខេត្តប៉ៃលិន  មួយចំនួនចាញ់អស់ទ្រព្យ សម្បត្តិម៉ូតូ ឡាន រហូតអ្នកខ្លះលក់អស់ ដីស្រែចម្ការ គ្មានសល់។ សមត្ថកិច្ចមូលដ្ឋានក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថាក្នុងកាស៊ីណូណាសាវើល មិន សូវមានជនបរទេសចូលលេង ច្រើនទេ គឺភាគច្រើនជាជន ជាតិខ្មែរនៅក្នុងខេត្តប៉ៃលិន  ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងបណ្ដាខេត្តផ្សេងៗទៀតមកលេងល្បែងម៉ាសប្បាយ។

មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថានៅតាមព្រំដែនខ្មែរ-សៀម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានបនល្បែងកាស៊ីណូជាច្រើនកន្លែងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង។ ក្នុងចំណោមកាស៊ីណូទាំងនោះគេឃើញកាស៊ីណូណាសាវើល បើកឲ្យប្រជាពលរដ្ឋខ្មែរ ព្រមទាំងមន្ត្រីរាជការនិង សមត្ថកិច្ចខ្មែរមួយចំនួនចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុកតែម្តង។ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តប៉ៃលិន មិនហ៊ានទៅពិនិត្យមើលដំណើរការក្នុងកាស៊ីណូទាំងនោះឡើយ បើទោះបីម្ចាស់កាស៊ីណូ និងសមត្ថកិច្ចប្រចាំកា ស៊ីណូទាំងនោះបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងកាន់តែច្រើនឡើងៗក៏ដោយ។

ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាលោក នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ ពិនិត្យមើលភាពមិនប្រក្រតីដែលកើតឡើងនៅក្នុងកាស៊ីណូណាសាវើល ខេត្តប៉ៃលិន ខ្លះផងព្រោះកាស៊ីណូ នេះបាន បើកឲ្យជន ជាតិខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុក។ ដោយសារតែល្បែងស៊ីសងក្នុងកាស៊ីណូណាសាវើល នោះដែរទើបធ្វើឲ្យបទល្មើសផ្សេងៗ កើតឡើងយ៉ាងពេញបន្ទុកនៅខេត្តប៉ៃលិន ជាពិសេសអំពើចោរកម្មលួចឆក់ប្លន់ និងអំពើ ហិង្សាក្នុងគ្រួសារជាដើម។ មន្ត្រីរាជការនិងសមត្ថ​កិច្ច ក្នុងខេត្តប៉ៃលិន បានលើកឡើងថា ត្រឹមសមត្ថកិច្ច និងមន្ត្រីអា ជ្ញាធរ ក្នុងខេត្តប៉ៃលិន មិនហ៊ានប៉ះពាល់អ្នកស្រី ស៊ុំ ហៀង ដែលជាម្ចាស់កាស៊ីណូណា​សាវើល នោះទេ ព្រោះអ្នក ស្រី ស៊ុំ ហៀង ជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន ដែលមានខ្នងបង្អែកយ៉ាងរឹងមាំ ហើយស្នងការនគរបា លខេត្ត ប៉ៃលិន លោក ជា ចាន់ឌិន បានត្រឹមតែឆ្លើយយករួចខ្លួនតែប៉ុណ្ណោះ ៕ ដោយ៖ អ្នកប្រម៉ាញ់

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *