មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

នាយករដ្ឋមន្ត្រីនឹងចុះទៅតាមរោងចក្រជួបកម្មករ

នាយករដ្ឋមន្ត្រីនឹងចុះទៅតាមរោងចក្រជួបកម្មករ

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានគម្រោងជាផ្លូវការ ក្នុងការចុះទៅតាមរោងចក្រ​ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់កូនក្មួយកម្មករ។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។
លោកផៃ ស៊ីផាន បានបញ្ជាក់ថា
ការចុះជួបនេះ គឺអាចធ្វើទៅតាមលទ្ធភាពនៅរៀងរាល់ថ្ងៃអាទិត្យ ដែលអាចធ្វើទៅបាន បន្ទាប់ពីជួបជាមួយនឹងកម្មករ កម្មការនី នៅកោះពេជ្រ ថ្ងៃទី២០ ខាងមុខនេះ។
ការពង្រឹងភាពជិតស្និតរវៀងសម្ដេច និងកម្មករ បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *