លោក ស៊ឹម សំអាត នឹងលោក សែម មករា កំពុងធ្វេីសកម្មភាពមិនប្រក្រតីពុករលួយបក្សពួក
លោក សុឹម សំអាត និង លោក សែម មករា កំពុងតែឃុបឃិតគ្នា ជាប្រព័ន្ធ ប្រព្រឹត្តអំពើពុករលួយ ក្នុងការធ្វើប័ណ្ណ ឆ្លងដែន និង បង្កឲ្យគ្មានសណ្តាប់ធ្នាប់ នៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត
លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងតែបន្ត ឃុបឃិតគ្នាជាប្រពន្ឋ័ ជាមួយ លោក សែម មករា ដែលជាកូនចៅ ប្រព្រឹត្តអំពើរពុករលួយដែលផ្គើនទៅនឹងអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពេញ បន្ទុក។
បើតាមប្រភពពីមន្រ្តីប៉ូលីស អន្តោរប្រវេសន៍ម្នាក់សុំមិនអោយ បញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា៖ លោកនឹងមិនពេញចិត្ត ទៅហ្នឹង ទង្វើរបស់ លោក ស៊ឹម សំអាត និង លោក សេម មករា នេះឡើយពាក់ពន្ធ័ទៅនឹងការធ្វើលិខិតឆ្លងដែន( BorderPass)ដែលប្រមុខ រាជរដ្ឋាភិបាល បានដាក់កំណត់សម្រាប់ប្រជាពលរដ្ឋខ្មែរ គឺតម្លៃត្រឹមតែ២០០០០រៀលតែប៉ុណ្ណោះ(ពីរម៉ឺនរៀល)តែលោក ស៊ឹម សំអាត និង លោក សេម មករា បានឃុបឃិត គ្នាជាមួយមន្ត្រី ក្រោមឱវ៉ាទ ជាមួយនឹងមេខ្យល់មួយចំនួន ដោយបង្គាប់ ឲ្យយកលុយ ពីពលករ ក្នុងម្នាក់ បើធ្វើថ្ងៃនេះយកស្អែកតម្លៃ១០០០បាត ទៅ១១០០បាត តែបើរង់ចាំពី១-២ម៉ោងតម្លៃពី ១៣០០ទៅ១៥០០បាតពី៦០០-៨០០-១២០០ រហូតដល់ទៅ១៥០០លុយបាតឯណោះ ដែលលើសពីការ កំណត់របស់ រាជរដ្ឋាភិបាល បានកំណត់។
ពាក់ពន្ឋ័នៃការធ្វើ លិខិតឆ្លងដែន( BorderPass) នេះដែរ នាពេលកន្លងមក គឺគេនិយាយពីតំលៃបើកចំហរ នោះទេ តែនាពេលបច្ចុប្បន្ននេះ ដោយមានការបែកធ្លាយរឿងច្រើនពេក គេបានប្តូកម្មវិធីដោយឲ្យ លេខទូរសព្ទ័ដើម្បី ធ្វើការចរចារតំលៃស្ងាត់ៗ ដោយ ឡែកសម្រាប់ពលរដ្ឋខ្មែរ ធ្វើកាតចូលផ្សាររោងក្លឿប្រទេសថៃវិញ ត្រូវបានលោក ស៊ឹម សំអាត កំណត់អោយយកតម្លៃ ២៥០បាត(លុយបាត) ហើយមិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែរូបថតមួយសន្លឹកដ៏តូច ៣x៤សោះ បែជាពួកគេយកតម្លៃ រហូតទៅដល់៦០០០រៀលហើយ ប្រសិនជាពលរដ្ឋបាន យករូបថតដែលខ្លួនមានស្រាប់ បែជាមន្រ្តីនៅទីនោះ យកលេះថា៖រូបថតនោះ មិនមានបញ្ជាក់ ពីថ្ងៃខែហើយម្យ៉ាងវិញទៀត អ្នកដែលធ្វើការនៅទីនោះ ពិសេសអ្នកថតរូបតែម្តង និយាយស្តីហាក់បីដូចជាគ្មានសីលធម៌ បន្តិចទាល់តែសោះ។
សូមបញ្ជាក់ដែរថា៖ ក្រៅពីកំណត់តម្លៃធ្វើ បណ្ណ័ឆ្លងដែន (Boeder Pass)ថ្លៃកប់ពពកនោះលោក ស៊ឹម សំអាត់ ក៏នៅមានជំនួញមួយទៀត ដោយបញ្ជាអោយកូនចៅ របស់ខ្លួនគឺលោកអនុសេនីយ៍ឯក ម៉ៅ ម៉យ ដាក់កុងត្រូលជជុះ នៅពីមុខកាស៊ីណូហូលីដេ ចំណុចក្រោមប្រាសាទកំពូលបី ចាំជម្រិតទារលុយពីកម្មករអូសរទេះ ដែលស៊ីឈ្នួលដឹកទំនិញ ពីផ្សាររោងគ្លឿប្រទេសថៃ ចូលមកកម្ពុជា តាមច្រក ទ្វារ អន្តរជាតិប៉ោយប៉ែត នឹងដាក់ខែអោយអ្នករត់ម៉ូតូឌុប បង់លុយក្នុង១ខែម្នាក់ៗ ៣០០បាត តែបើទៅទាក់ម៉ូយ ហួសដែនបំណត់ គឺគេយកតំលៃ ចាប់ពី៦០០បាត ទៅ១០០០បាតទើបអាចចូលទៅដឹកម៉ូយ នៅចំណុចក្បាល ស្ពាន មិត្តភាពកម្ពុជា-ថៃបាន។
ចំណែកនៅចំណុចចិញ្ជើមផ្លូវ ទល់មុខកាស៊ីណូហូលីដេ ឯណ្ណោះវិញ បានយកលុយខែពីអ្នកម៉ូតូកង់បី ចាប់ពី៣០០បាតទៅ៦០០បាត ក្នុងមួយខែ និងបើគិតជាថ្ងៃ គឺមួយថ្ងៃ២០បាតផងដែរ ដែលកន្លងមកនេះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ សូមឲ្យសណ្តាប់ធ្នាប់ នៅច្រកទ្វារព្រំដែន កម្ពុជា.ថៃ ឲ្យមានសណ្តាប់ធ្នាប់ល្អ ហើយបញ្ជៀស នូវការកកស្ទះ ដូចនាពេលកន្លងមកនេះ ប៉ុន្តែហាក់ដូចជា មិនមានប្រសិទ្ធភាព ទាល់តែសោះ ។មិនត្រឹមតែប៉ុណ្ណឹងទេ នៅចំណុចប៉ុស្តិ៍កណ្តាល ជាប់រង្វង់មូលលោក ស៊ឹម សំអាត កំណត់អោយយកលុយ ពីកម្មករដឹកទំនិញ ចូលទៅទឹកដីថៃ និងដាក់ខែពីអ្នករត់ម៉ូតូឌុប នៅកន្លែងវាយបដឺផាស់ ចំនួន៣០០បាត ក្នុងមួយខែបន្ថែមទៀត បានបង្កឲ្យមានការកកស្ទះ ជាខ្លាំង រកតែកន្លែងឲ្យភ្ញៀវ ជាតិនិងអន្តរជាតិ ធ្វើដំណើរសឹងនឹងមិនបានផង។មិនត្រឹមតែប៉ុណ្ណោះទេ បានយក លុយខែ ពីបងប្អូនប្រជាពលរដ្ឋ ដែលលក់ចំណីអាហារ នៅតាមចិញ្ជើមផ្លូវ សាធារណះដូចជា៖ រទេះរុញ;លក់បារី;ស្រា ;សំលៀក បំពាក់។ល។ នៅអមសងខាងផ្លូវ ដោយចាប់ពីប៉ុស្តិ៍ត្រួតពិនិត្យរង្វង់មូល រហូតដល់ក្បាលស្ពាន តម្រូវអោយបង់លុយ ក្នុង១ខែចាប់ពី១៥០០- ២០០០-៥០០០បាត រហូតដល់ជាង ១ម៉ឺនបាត ក្នុងម្នាក់ៗអាស្រ័យ លើទំនិញតិចឬច្រើន តែប៉ុណ្ណោះ។
លោក ស៊ឹម សំអាត បានបង្កើតជំនួញមួយទៀត តាមរយះយកស្ពានមិត្តភាព កម្ពុជា-ថៃធ្វើជាកន្លែង ផ្លាស់ប្តូទំនិញ ពីកម្ពុជាទៅថៃ ពីថៃមកកម្ពុជា ធ្វើឲ្យមានការ កកស្ទះជាខ្លាំងពិសេស ទឹកដែលហូរចេញពីត្រី ក្នុងរទេះខណៈដែលឈ្មួញ កំពុងតែផ្ទេរនោះ គឺធ្វើឲ្យជះក្លិនឆ្អាប ធ្វើឲ្យប៉ះពាល់ដល់ ភ្ញៀវជាតិនិងអន្តរជាតិ ដែលកំពុងតែចេញមក ប្រទេសកម្ពុជា នោះពិសេសជាងនេះទៅទៀត និងអាចប៉ះពាល់ ដល់អ្នកជំងឺ ដែលអញ្ជើញទៅពិនិត្យនិង ព្យាបាលនៅឯប្រទេសថៃ។ ហើយរាល់ចំណូលដែលលោក ស៊ឹម សំអាត បានមកពីអំពើពុករលួយ ដូចដែលបាន រៀបរាប់ខាងលើយោងតាមប្រភព ច្បាស់ការបានឲ្យដឹងថា៖ គឺមិនបានបង់ ចូលរដ្ឋនោះទេ។ ប្រជាពលរដ្ឋបានដាក់ជាសំណួរថា៖ តើលុយមហាសាលខាងលើនេះ យកទៅណា?។
គួរបញ្ជាក់ដែរថា៖ ដោយសារតែមាន មន្ត្រីខិលខូច ពិសេសលោក ស៊ឹម សំអាត នេះតែម្តងបានឃុបឃិតគ្នា ជាប្រពន្ឋ័ប្រព្រឹត្តអំពើពុករលួយបែបនេះ បានជាគណៈបក្សប្រជាជនកម្ពុជា (CPP) នៅក្រុងប៉ោយប៉ែតបាត់បង់នូវសន្លឹកឆ្នោះ ចំនួនពីសង្គាត់នោះគឺ សង្គាត់ ប៉ោយប៉ែត និងសង្គាត់ផ្សារកណ្តាល។ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ដែលជាម្ចាស់សន្លឹក ឆ្នោះ របស់គណៈបក្សប្រជាជនកម្ពុជា (CPP)សូមអំពាវនាវ សុំអោយ រាជរដ្ឋាភិបាលជាពិសេស សម្ដេចតេជោ ហ៊ុន សែនក៏ដូចជាស្ថាបន័ ប្រឆាំងអំពើរពុករលួយ មេត្តាធ្វើការស៊ើបអង្កេត ភាពមិនប្រក្រតី របស់មេប៉ុស្តិ៍អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺលោក ស៊ឹម សំអាត និងលោកសេម មករា តែម្ដង បើពុំដូច្នោះទេ នឹងបន្តបាត់បង់នូវ សន្លឹកឆ្នោត របស់គណៈបក្សប្រជាជនកម្ពុជា(CPP) នៅក្រុងប៉ោយប៉ែត បន្តទៀត ជាក់ ជាមិនខានឡើយ ៕