មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

លោកគង់ គឹមនី អភិបាលនៃគណអភិបាលស្រុកស្នួលខេត្កក្រចេះ បានដឹកនាំកម្លាំងចុះពិនិត្យមើលប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់

លោកគង់ គឹមនី អភិបាលនៃគណអភិបាលស្រុកស្នួលខេត្កក្រចេះ បានដឹកនាំកម្លាំងចុះពិនិត្យមើលប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី27. ខែកក្កដា.ឆ្នាំ2017 លោក គង់ គឹមនី អភិបាលនៃគណអភិបាលស្រុក ស្នួល ខេត្តក្រចេះនិងលោក អភិបាលរងស្រុកបានដឹកនាំ កំលាំងមន្រ្តីរាជការក្នុងស្រុកជាច្រេីន រួមនិងលោកមេឃុំគ្រញូងសែនជ័យ ប៉ុស្ដិ៍រដ្ឋបាល និង លោក មេភូមិ បានចុះពិនិត្យមើលប្រជាពលរដ្ឋរងគ្រោះដោយ សារទឹកជំនន់ដែលបានកើតឡើងមកលើដី ស្រែ ចំការ​ និងផលដំណាំផ្ប្ដ្ឋេងៗទៀតរបស់ប្រជាពលរដ្ឋ នៅចំណុចអូរផ្លាស់កាំ ចំណុច ប៉ោដើមចេក និង ចំ ណុចប៉ោដើមស្វាយ ដែលស្ថិតនៅក្នុងភូមិ គ្រញូងសែនជ័យខាងជើង ឃុំគ្រញូង សែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។នៅក្នុងពេលនោះដែរលោក គង់ គឹមនី អភិបាលនៃគណអភិបាលស្រុកស្នួលខេត្តក្រចេះបានមានប្រសាសន៍អោយដឹងដែរថា ៖ការរងផល់ប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋក្នុងនោះមានដូចជា÷ស្រែ ចំការ ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន១០៧ខ្នង និង ផលដំណាំ មានដូចជាៈ ស្រូវ ដំទ្បូង ដើមស្វាយចន្ទី និងដំណាំហូបផ្លែផ្សេងៗជាច្រេីនទៀតសរុប អស់ប្រហែលជិត ១០០ហិចតា ។

ជាចុងក្រោយលោក គង់ គឹមនី អភិបាលស្រុក ស្នួល មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ត្រូវមានការប្រុងប្រយ័ត្នជាបន្តទៅទៀត។និងចូលរួមសោកស្តាយជាមួយនិងអ្វីដែលកើតឡើងចំពោះបងប្អូន។រាយការណ៍ ពីរស្រុក ស្នួល ខេត្តក្រចេះ សុខ អូន N.Y.K .TV online

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *