កក់ក្តៅខ្លាំងណាស់សង្វៀនជន់មាន់ អាប៉ោង មួយកន្លែងនៅភូមិចម្រើនផល៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ លេងរាល់ថ្ងៃ១អាទិត្យ ៧ថ្ងៃ គីឡូធំនៅចុងសប្តាហ៍
រាជធានីភ្នំពេញ : ក្រុមញៀនល្បែងបញ្ជល់មាន់ អាប៉ោង ១ក្រុម
បានរក្សាដំណែង នៃការជួបជុំគ្នាដដែលទោះបីមានការផ្សព្វផ្សាយ លើបណ្តាញព័ត៌មាន ជាហូរហែរយ៉ាងណាក្តី ។
ពួកគេជាក្រុមចាស់ រើចេញពីម្តុំវត្តសន្សំកុសល ក្នុងទឹកដីខណ្ឌមានជ័យ ហើយមកពូនសំងំបានច្រើនខែ នៅតាមបណ្តោយផ្លូវ៧៧BT ភូមិចម្រើនផល៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណុចរោងបោចមាន់ រឺកែងការ៉ាស់សាំងតេឡេ គឺគេអាចចល័តម្តងទៅណេះ ម្តងទៅណោះ។
ប្រភពអ្នកដែលបានចូលលេងនៅទីនោះបានបង្ហើបថា ពួកគេអ្នកមកលេង គឺត្រូវផ្ញើឡានម៉ូតូ នៅខាងក្រៅ ហើយដើរចូលទៅក្នុងជ្រៅគួរសម ទីតាំងនោះអាចរត់គេចខ្លួនបានទៅផ្លួវ វត្តដំបូកខ្ពស់ តែត្រូវចោលឡាន និង ម៉ូតូនៅទីនោះ ប្រសិនមានហេតុការណ៍អាក្រក់ណា១កើតឡើង ។
ពួកគេបង្ហើបទៀតថា នៅទីនោះគឹបើកលេងលុយធំគួរសម ថ្នាក់ដល់រាប់ពាន់ ម៉ឺនដុល្លាក៏មាន ហើយគេរំពឹងថា នឹងអាចលេងរហូតចូលឆ្នាំខ្មែរហើយ ព្រោះមេការប្រាប់ចឹង ពោលគឺអាចចុះកុងត្រា ជាមួយមន្រ្តីណាក៏មិនដឹង ។
ប្រជាពលរដ្ឋថា មានតែក្រុមមាន់ជល់ នៅខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យ នេះទេ ដែលបង្រ្កាបដូចវែកចក មិនដឹងថាក្រុមមាន់ជល់នេះខ្លាំង រឺ សមត្ថកិច្ច ខ្សោយនោះទេ ។ តែបើមកស្តាប់ប្រសាសន៍ របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ។ ឯកឧត្តម បានរម្លឹកដល់ : កងកម្លាំង មានសមត្ថកិច្វទាំងអស់ ត្រូវតែបង្ក្រាបឱ្យអស់នូវល្បែងស៊ី សងគ្រប់ប្រភេទ និងគ្រឿង ញៀន ពោលគឺរក្សាឱ្យបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ។
ឯកឧត្ដមបន្តថា ទាំងអ្នកក្រ អ្នកមាន លោកឧកញ៉ា គឺសុទ្ធតែត្រូវការសន្តិសុខដូចគ្នា ។
ពាក់ព័ន្ធបញ្ហានេះ នៅរសៀលថ្ងៃទី៣ ខែកញ្ញា
ឆ្នាំ២០២២ ក្រុមការងារ សារព័ត៌មានយើងមិនអាចរកការបំភ្លឺ ពីលោកអធិការ ខណ្ឌមានជ័យ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យបាននោទេ ។
៕
Luck Vandy
សួស្តី